នៅពេលដែលអ្នកឈានដល់វ័យមួយដែលមានលេចចេញនូវសញ្ញាណមួយចំនួនដូចជា ស្នាមអុចខ្មៅ ឬមុខជ្រីវជ្រួញ នោះវាបញ្ជាក់ថាវ័យរបស់អ្នកកំពុងវិវឌ្ឍន៍ទៅមុខហើយ។ ដូច្នេះ តើគួរមានវិធីអ្វីដើម្បីថែរក្សាស្បែកមុខឱ្យនៅស្រស់ស្អាតនិងក្មេងជាងវ័យដដែល?
១.វិធី CTM (Cleaning, Toning, Mosturizing)៖ មានន័យថាទីមួយអ្នកចាំបាច់ត្រូវតែលាងសម្អាតមុខឱ្យបានស្អាត ទីពីរត្រូវធ្វើឱ្យស្បែកមុខមានភាពធន់ ហើយទីបីគឺការផ្តល់សំណើម។ ជារៀងរាល់ព្រឹកអ្នកត្រូវលាងមុខដោយប្រើហ្វូម បន្ទាប់មកប្រើទឹក Toner ដើម្បីបន្តឹងស្បែកមុខ ហើយចុងក្រោយត្រូវលាបឡេផ្តល់សំណើមដល់ស្បែក។
 |
ការប្រើទឹក Toner
២. ការថែរក្សាជុំវិញរង្វង់ភ្នែក៖ សញ្ញាណនៃការកកើតស្នាមជ្រីវជ្រួញដំបូងគេគឺនៅជុំវិញរង្វង់ភ្នែក។ ដោយសារស្បែកនៅក្រោមភ្នែក និងកន្ទុយភ្នែកមានសភាពស្តើងទើបធ្វើឱ្យវាងាយចេញស្នាមជ្រួញ ដូច្នេះអ្នកគួរបង្កើនការផឹកទឹក និងប្រើប្រាស់ក្រែមផ្តល់សំណើមលាបនៅត្រង់តំបន់នោះ។
|
 |
ការថែរក្សាជុំវិញរង្វង់ភ្នែក |
៣. ញ៉ាំអាហារដែលល្អចំពោះសុខភាព៖ គួរកាត់បន្ថយការផឹកកាហ្វេ តែ សូដា អាហារដែលមានជាតិ ផ្អែមខ្លាំង ឬជាតិខ្លាញ់ ហើយត្រូវជំនួសមកវិញដោយការបរិភោគបន្លែ និងផ្លែឈើ។
 |
កាត់បន្ថយការផឹកកាហ្វេ
|
៤. ការបញ្ចេញញើស៖ ត្រូវឧស្សាហ៍លេងកីឡា ឬហាត់ប្រាណដើម្បីឱ្យជាតិពុលចេញមកក្រៅតាមរយៈញើស។
៥. ការពារស្បែកមុខ៖ ត្រូវប្រើប្រាស់ឡេការពារកម្តៅថ្ងៃឱ្យបាន ៣០ នាទីមុនពេលចេញទៅក្រៅម្តងៗ ដើម្បីការពារស្បែកពីកាំរស្មីព្រះអាទិត្យ៕
 |
ឡេការពារកម្តៅថ្ងៃ |
ប្រភព៖ talkchick កែសម្រួល: Healthy and beauty
No comments:
Post a Comment