សម្រាប់អ្នកដែលកំពុងចង់ឡើងទម្ងន់ ឬអ្នកដែលធ្លាប់តែញ៉ាំច្រើនយ៉ាងណាក៏មិនធាត់ ហើយចង់មានសាច់មានឈាមដូចគេ ពេលនេះលែងពិបាកទៀតហើយ។ មិនបាច់ខំញ៉ាំដូចជ្រូកទៀតទេ គ្រាន់តែចេះធ្វើភេសជ្ជៈប៉ុន្មានមុខខាងក្រោមនេះ ក៏អាចធ្វើអោយអ្នកឡើងបាន២ទៅ៣គីឡូក្រាមក្នុងរយៈពេល១ខែ បានដែរ ឱ្យតែអាចខំញ៉ាំឱ្យទៀងទាត់។
១ ៖ កាហ្វេទឹកដោះគោ
ការពិត កាហ្វេខ្មៅអាចជួយសម្រកទម្ងន់បាន ព្រោះតែរសជាតិល្វីងរបស់វា ហើយក្លិនដ៏ឈ្ងុយរបស់វាក៏អាចធ្វើឱ្យនារីៗចូលចិត្តណាស់ដែរ។ ប៉ុន្តែសម្រាប់អ្នកមានរូបរាងស្គម ក៏អាចញ៉ាំកាហ្វេបានដែរ ហើយអាចប្រើដើម្បីបង្កើនទម្ងន់ ដោយគ្រាន់តែបន្ថែមទឹកដោះគោ និងស្ករស២ស្លាបព្រាបាយ ញ៉ាំជាប្រចាំ។
![]() |
Milk Coffe |
ការពិត កាហ្វេខ្មៅអាចជួយសម្រកទម្ងន់បាន ព្រោះតែរសជាតិល្វីងរបស់វា ហើយក្លិនដ៏ឈ្ងុយរបស់វាក៏អាចធ្វើឱ្យនារីៗចូលចិត្តណាស់ដែរ។ ប៉ុន្តែសម្រាប់អ្នកមានរូបរាងស្គម ក៏អាចញ៉ាំកាហ្វេបានដែរ ហើយអាចប្រើដើម្បីបង្កើនទម្ងន់ ដោយគ្រាន់តែបន្ថែមទឹកដោះគោ និងស្ករស២ស្លាបព្រាបាយ ញ៉ាំជាប្រចាំ។

២៖ ទឹកល្ពៅលាយទឹកដោះគោ
ល្ពៅក៏ជាផ្លែឈើដែលមានជីវជាតិចិញ្ចឹមច្រើនណាស់ដែរ។ វាសម្បូរទៅដោយជាតិផូស្វរ ប៉ូតាស្យូម ប្រូតេអ៊ីន ជាតិដែក និងវីតាមីន C។ វាជំនួយដល់ភ្នែក ឆ្អឹងរឹងមាំ ហើយក៏ទាក់ទងនឹងការផ្ដល់ប្រូតេអ៊ីនទៅដល់រាងកាយផងដែរ។ កាលណាញ៉ាំទឹកល្ពៅដោយយកល្ពៅទៅស្ងោរឱ្យឆ្អិន មកក្រឡុកជាមួយទឹកដោះគោស្រស់ បន្ថែមស្ករ និងខ្ទិះដូង អ្នកនឹងបានភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយអាចជួយអ្នកឡើងទម្ងន់បានទៀតផង៕

៣៖ ចេកក្រឡុក
ការញ៉ាំចេករាល់ថ្ងៃអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ រក្សាលំនឹងជាតិស្ករក្នុងខ្លួន និងកាត់បន្ថយអាការៈស្ត្រេសបាន។ ក្រៅពីនេះ ការញ៉ាំទឹកចេកក្រឡុកជាមួយទឹកដោះគោនឹងជួយឱ្យអ្នកឡើងគីឡូជាមួយនឹងកាល់ឡូរីដែលមានក្នុងភេសជ្ជៈនេះ ហើយក៏មានសុខភាពល្អផងដែរ។

៤៖ដូងក្រឡុក
ដូងជាផ្លែឈើដែលសម្បូរទៅដោយជាតិខ្លាញ់និងកាល់ឡូរី ដូច្នេះទើបវាត្រូវបានគេប្រើជារូបមន្តក្នុងការឡើងទម្ងន់របស់នារីៗ។ មិនមែនឱ្យតែពាក្យថា ខ្លាញ់សុទ្ធតែអាក្រក់ទាំងអស់ទេ ព្រោះមានខ្លាញ់ដែលល្អ និងអាក្រក់ដល់សុខភាព។ សម្រាប់អ្នកចង់ឡើងទម្ងន់ មិនមែនញ៉ាំទឹកដូងនោះទេ តែជាខ្ទិះដូងទៅវិញ។ អ្នកអាចញ៉ាំភេសជ្ជៈធ្វើពីដូង ដោយយកទឹកដូងនិងសាច់ដូងក្រឡុកចូលគ្នាបន្ថែមទឹកដោះគោខ្លះផ្អែមល្មម ញ៉ាំជាប្រចាំនឹងឃើញលទ្ធផល។

៤៖ សូកូឡាទឹកដោះគោ
ញ៉ាំភេសជ្ជៈនេះមួយអាទិត្យជាប់គ្នា អ្នកអាចកត់សម្គាល់ការប្រែប្រួលបានខ្លះ។ សូកូឡាទឹកដោះគោ១ពែងមានដល់ទៅ២២០កាល់ឡូរី ច្រើនជាងទឹកដោះគោតែឯង១ពែងដែលមានត្រឹម១៤៩កាល់ឡូរី។ កាល់ឡូរីដែលមានក្នុងសូកូឡាទឹកដោះគោស្មើនឹង១១%នៃថាមពលដែលត្រូវការប្រចាំថ្ងៃ។ ក្រៅពីនេះវាមានជាតិខ្លាញ់៨ក្រាម និងកាបូហាយដ្រាត២៧ក្រាម ដែលលើសទឹកដោះគោធម្មតាដល់ទៅ២ដង។
ប្រភព៖ Livestrong (កែសម្រួល healthy&Beauty)
No comments:
Post a Comment