ជោគរាសី នៃមនុស្សគ្រប់រូប តែងឡើងចុះ មិនទៀងទាត់ គឺអាស្រ័យទៅតាមពេលវេលា ថ្ងៃ ខែ និងឆ្នាំ។ ដោយយោងតាមការទស្សន៌ទាយ របស់ហោរាជោគ.រាសីខ្មែរចិន សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាងល្អ ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។
១. ឆ្នាំជូត៖ រាសីល្អមធ្យម។ ការងាររងសម្ពាធធំ ធ្វើឲ្យអ្នកបាត់ភាពម្ចាស់ការ ត្រូវពង្រឹងស្មារតីមកវិញ ដោះស្រាយកិច្ចការនីមួយៗតាមសម្រួលអ្នកនឹងអាចជំនះបាន។ មានឱកាសរកប្រាក់ច្រើនកុំខកខានឲ្យសោះ។ មនោសញ្ចេតនា អ្នកនៅលីវជួបឱកាសល្អៗច្រើនតែអ្នកមានគ្រួសារត្រូវប្រយ័ត្នប្រយែង កុំឲ្យកើតមានទំនាស់ពាក្យសម្តី។ ទិសនាំលាភទិសខាងជើង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
២.ឆ្នាំឆ្លូវ៖ រាសីឡើងខ្ពស់។ ការងារមានការយល់ច្រឡំបន្តិចបន្តួចធ្វើឲ្យទំនាក់ទំនងសហប្រតិបត្តិការតានតឹង ត្រូវនឹងនរដោះស្រាយដោយភាពប៉ិនប្រសប់។ ថ្ងៃនេះមានលាភចូលដល់ផ្ទះ។ មនោសញ្ចេតនា ជាឱកាសល្អដើម្បីបង្ហាញមនោសញ្ចេតនារបស់ខ្លួនចំពោះគូស្នេហ៍។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕

១. ឆ្នាំជូត៖ រាសីល្អមធ្យម។ ការងាររងសម្ពាធធំ ធ្វើឲ្យអ្នកបាត់ភាពម្ចាស់ការ ត្រូវពង្រឹងស្មារតីមកវិញ ដោះស្រាយកិច្ចការនីមួយៗតាមសម្រួលអ្នកនឹងអាចជំនះបាន។ មានឱកាសរកប្រាក់ច្រើនកុំខកខានឲ្យសោះ។ មនោសញ្ចេតនា អ្នកនៅលីវជួបឱកាសល្អៗច្រើនតែអ្នកមានគ្រួសារត្រូវប្រយ័ត្នប្រយែង កុំឲ្យកើតមានទំនាស់ពាក្យសម្តី។ ទិសនាំលាភទិសខាងជើង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕


៣.ឆ្នាំខាល៖ រាសីស្រុតចុះ។ ត្រូវផ្ចិតផ្ចង់ស្មារតីបំពេញការងារឲ្យបានល្អ កុំបណ្តោយឲ្យមានកំហុសត្រូវប្រឈមនឹងការសងដោយប្រាក់។ វិនិយោគមិនល្អ ត្រូវរង់ចាំឱកាសថ្មី។ មនោសញ្ចេតនា អ្នកទាំង២ ពិបាករកឃើញចំណុចរួម ហេតុនេះមនោសញ្ចេតនាមិនរីកចម្រើនទៅមុខ។ ទិសនាំលាភទិសនិរតី តំណមទិសកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំវក៕
ឆ្នាំថោះ៖ រាសីល្អមធ្យម។ ការងារស្ថិរភាព សមស្របដើម្បីចរចាជាមួយដៃគូថ្មី។ ចាយវាយត្រូវមានផែនការ ដើម្បីបញ្ចៀសត្រូវខ្ចីបុលអ្នកដទៃ។ មនោសញ្ចេតនាផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕

៤.ឆ្នាំថោះ៖ រាសីល្អមធ្យម។ ការងារស្ថិរភាព សមស្របដើម្បីចរចាជាមួយដៃគូថ្មី។ ចាយវាយត្រូវមានផែនការ ដើម្បីបញ្ចៀសត្រូវខ្ចីបុលអ្នកដទៃ។ មនោសញ្ចេតនាផ្អែមល្ហែម កក់ក្តៅ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕

៥.ឆ្នាំរោង៖ រាសីស្រុតចុះ។ ការងារជួបការលំបាកច្រើនធ្វើឲ្យអ្នកមានអារម្មណ៍នឿយណាយ ទំនាក់ទំនងទាំងឡាយក៏មិនអំណោយផលល្អ បង្កឧបសគ្គដល់ការងារ។ វិនិយោគអាចប្រឈមនឹងហានិភ័យច្រើន ដូច្នេះមិនត្រូវប្រថុយប្រថាន គួរប្រមូលផ្តុំតែក្នុងកិច្ចការដែលមានស្រាប់។ មនោសញ្ចេតនាមិនត្រូវនាំយកអារម្មណ៍មួរម៉ៅ និងសម្ពាធក្នុងការងារទៅផ្ទះ។ ទិសនាំលាភទិសខាងកើត តំណមទិសជើង។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕

ឆ្នាំម្សាញ់៖ រាសីល្អមធ្យម។ ការងារព្យាយាមចេញក្រៅអ្នកនឹងមានឱកាសថ្មីៗច្រើន។ ចំណូលស្ថិរភាព អាចបណ្តាក់ទុនរកស៊ីបន្ថែម នឹងទទួលផលយ៉ាងគាប់ចិត្ត។ មនោសញ្ចេតនា អ្នកនៅលីវចូរបង្កើនការចងមិត្ត អ្នកនឹងបានជួបមនុស្សដែលខ្លួនប្រាថ្នា។ ទិសនាំលាភទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ, បៃតង។ អ្នកយកអាសាឆ្នាំខាល៕

ឆ្នាំមមី៖ រាសីឡើងខ្ពស់។ ការងារល្អខ្លាំងណាស់ ពិសេសគឺអាស្រ័យលើសមត្ថភាពការទូតរបស់ខ្លួន អ្នកនឹងមានឱកាសសហប្រតិបត្តិការយ៉ាងជោគជ័យ។ ថ្ងៃនេះយីអ៊ុនឡើង រកស៊ីអ្វីក៏កាក់កបបានចំណេញច្រើន។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពសោមនស្សរីករាយនិងសុភមង្គល។ ទិសនាំលាភទិសខាងលិច តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំម្សាញ់៕

ឆ្នាំមមែ៖ រាសីល្អមធ្យម។ ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្តឲ្យបានច្រើនជាងមុន ដើម្បីជំរុញល្បឿនការងារឲ្យសម្រេចបានទិន្នផលខ្ពស់។ ថ្ងៃនេះអាចធ្វើការវិនិយោគ តែមិនត្រូវធ្វើទ្រង់ទ្រាយធំ។ មនោសញ្ចេតនា ត្រូវលៃពេលវេលានៅក្បែរមនុស្សជាទីស្រឡាញ់ឲ្យបានច្រើន នោះអ្នកនឹងមានសុភមង្គលបំផុត។ ទិសនាំលាភទិសខាងជើង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំម្សាញ់៕

ឆ្នាំវក៖ រាសីល្អមធ្យម។ ការងារ អាស្រ័យដោយបទពិសោធន៍ ឆន្ទៈ និងសមត្ថភាពរបស់អ្នក ហេតុនេះកិច្ចការគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយយ៉ាងរលូន។ មានព័ត៌មានរីករាយអំពីចំណូលសំខាន់។ មនោសញ្ចេតនា សម្ពាធ និងការយល់ច្រឡំបន្តិចបន្តួច ត្រូវបានដោះស្រាយ មនោសញ្ចេសញ្ចេតនាឈានទៅល្អប្រសើរជាងមុន។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕

ឆ្នាំរកា៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងបានស្ថិរភាពមកវិញ ហេតុនេះអ្នកអាចស្ងប់ចិត្តដេកលក់ស្រួលបានហើយ ប៉ុន្តែក៏មិនត្រូវប្រហែសខ្លួនដែរ។ ថ្ងៃនេះមានខ្ទង់ចំណូលបន្ថែមពីក្រៅ។ មនោសញ្ចេតនា ដល់ពេលវេលាដែលអ្នកត្រូវបង្ហាញក្តីស្មោះស្ម័គ្រឲ្យភាគីម្ខាងទៀតបានដឹង នឹងទទួលបានចម្លើយមកវិញដ៏ពេញចិត្ត។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕

ឆ្នាំច៖ រាសីស្រុតចុះ។ រាសីចុះទាប ហេតុនេះការងាររបស់អ្នកមិនសម្រេចបានដូចចិត្ត។ លុយចូលតាមទ្វារមុខ របូតទៅវិញតាមទ្វារក្រោយ ត្រូវចេះសម្រួលការចំណាយឲ្យសមស្រប។ មនោសញ្ចេតនា កុំមួម៉ៅគ្មានហេតុផល នឹងធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំង២ ប្រែជាមានភាពតានតឹង។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសនិរតី។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕

ឆ្នាំកុរ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ អ្នកធ្វើការស៊ីប្រាក់ខែ នឹងមានឱកាសអះអាងសមត្ថភាពខ្លួនចំពោះថ្នាក់លើ។ ថ្ងៃនេះមានព័ត៌មានរីករាយអំពីការតម្លើងប្រាក់ខែ ឬរង្វាន់ធំ។ មនោសញ្ចេតនា មានភាពរីករាយ និងសុភមង្គលជាមួយគូស្នេហ៍។ ទិសនាំលាភ ទិសនិរតី តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕

No comments:
Post a Comment