វិធីសាស្រ្តនៃការថែរក្សាសម្រស់និងសុខភាព។

Facebook Page

LightBlog
Adbox
ads

Ads

ads

វិធីធ្វើពងទាប្រៃដែលមានរសជាតិនិងក្លិនពីគ្រឿងទេស ឬឱសថបុរាណខ្មែរយើង

 ដើម្បីដឹងអំពីវិធីធ្វើពងទាប្រៃដែលមានរសជាតិនិងក្លិនពីគ្រឿងទេស ឬ ឱសថបុរាណខ្មែរយើង។ សូមតាមដាននិង​អនុវត្តតាមវិធីដូចខាងក្រោម៖


​​. ជាដំបូងយើងត្រូវលាងសម្អាតស៊ុតទាថ្នមៗប្រយ័ត្នបែកដោយប្រើដែកដុសឆ្នាំងដើម្បីអោយវាសឹកសម្បកពងទាខ្លះៗងាយស្រួលក្នុងការជ្រាបចូលនៃរសជាតិពេលដែលយើងដាក់ត្រាំក្នុងក្រឡ ។

២. បន្ទាប់មកយើងត្រូវលាងសម្អាតដោយទឹកស្អាតចំនួនពីរដងទៀត រួចស្រង់ដាក់ក្នុងកញ្រ្ចែងអោយស្រស់ទឹក ។
 រួចហើយយើងត្រូវត្រៀមគ្រឿងផ្សំជាឱសថបុរាណទាំងនេះ មានដូចជា មើមខ្ទឹមសដំបំបែកតិចៗ ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ ផ្លែក្រូចឆ្មារ និងម្ទេសទុំ លាងសម្អាតអោយស្អាតនិងហាន់ដូចក្នុងរូបភាពនេះ ទុកប្រើការ ។


៤. រូមបន្តទឹកអំបឹល គឺទឹកបួន អំបឹលមួយ ( អំបឹលយើងត្រូវប្រើអំបឹលគ្រួសធម្មជាតិរបស់យើង កុំប្រើអំបឹលអុីយ៉ូតកញ្ចប់ព្រេាះវាប្រៃខ្លាំងពេក )លាយបញ្ចូលគ្នាកូរសព្វ អោយរលាយអំបឹល រួចត្រងចម្រេាះដោយស្បៃឬកន្រ្តង់យកតែទឹកថ្លាៗ កុំអោយដោយកំទេចកំទីកខ្វក់ក្នុងអំបឹលនេាះ ។ ប៉ុន្តែបើយើងចង់ត្រាំស៊ុតច្រើន យើងគួរដាក់់បន្ថែមរូបមន្តតាមហ្នឹងអោយសមល្មមនៅពេលដែលយើងត្រាំអាចលិចស៊ុតទៅក្រោមអស់ ។

៥. យកល្បាយរូបមន្តទឹកអំបឹលខាងលើដែលយើងលាយរួចត្រង់ចំរេាះអោយស្អាតដោយប្រើស្បៃ ( សម្អាតដីក្នុងអំបឹល ) រួចចាក់ដាក់ចូលទៅក្នុងឆ្នាំង ដាក់ភ្លើងដាំរង់ចាំអោយពុះ ទើបយើងដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងរំដេង ខ្ទឹមស ចូលមុន បន្ទាប់មកយើងបិទគំរបរំងាស់រយះពេល 5 នាទីនឹងឈ្ងុយក្លឹនតុំយុាំ រំងាស់បន្ថែមរយះពេល5 នាទីទៀតនឹងឈ្ងុយក្លឹនថ្នាំបុរាណពីដូនតាយើងគឺថ្នាំឆ្ពង់ ។ ក្រោយពេលរំងាស់10នាទីហើយ យើងត្រូវលើកចុះពីចង្រ្កានទុកអោយត្រជាក់សឹន ត្រៀមទុកប្រើការ ។

៦. ជាចុងក្រោយ យើងរៀបស៊ុតទាដាក់ចូលក្នុងក្រឡរួចចាក់ទឹកអំបឹលដែលយើងរំងាស់ទុកខាងលើនេាះចូលទាំងអស់រួចបន្ថែមដោយបន្ទះក្រូចឆ្មារ និងម្ទេសទុំ ពីលើ ត្រាំទុករយះពេល ពី 15 ទៅ 20 ថ្ងៃ យើងនឹងអាចយកស៊ុតមកចំអិនជាអាហារដ៏ឈ្ងុយឆ្ងាញ់បានហើយ ។

នៅមានរូបមន្តពងទាប្រៃស្លឹកម្រះព្រៅ និងពងទាប្រៃស្លឹកតើយទៀត ចាំនាងខ្ញុំជំរាបតាមក្រោយ ។
បញ្ជាក់ ស៊ុតដែលយើងត្រាំបានរយះពេល 2ថ្ងៃយើងអាចយកពងមួយគ្រាប់ មកបំបែកយកតែផ្នែកស ( ចូលជាតិថ្នាំឆ្ពង់ ) មកលាបលើផ្ទៃមុខ ធ្វើអោយមុខយើងតឹងបំបាត់ស្នាមជ្រីវជ្រួញ ។
កុំភ្លេចសាកល្បងធ្វើណា
ប្រភពពី៖ Dany Phann

No comments:

LightBlog
LightBlog